នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំ ពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វិភាគ ចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងគំរាម (SWOT)នៃខេត្តបន្ទាយមានជ័យ
ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តម ហ៊ឹល រ៉ាយ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុខេត្ត លោកប្រធានអង្គភាពលទ្ធកម្មសាធារណៈខេត្ត លោកប្រធានរតនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ ជំនាញអង្គភាពជុំវិញខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ ជំនាញ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ទាំងអស់។